Skip to content
Home » ប្រយោជន៍នៃការអាន

ប្រយោជន៍នៃការអាន

  • by

សៀវភៅគឺជាវត្ថុមានតម្លៃបំផុតសម្រាប់អ្នកដែលស្រឡាញ់ការសិក្សា។ សៀវភៅមិនត្រឹមតែផ្ដល់ជាចំណេះដឹងសម្រាប់តែពេលសិក្សានោះទេ តែធ្វើឱ្យយើងមានភាពឆ្លាតវៃ មានគំនិតល្អថ្មីៗ​ និងចេះគិតពិចារណាបានត្រឹមត្រូវ។

នៅពេលអានសៀវភៅធ្វើឱ្យយើងអាចកាត់បន្ថយបញ្ហាស្មុគស្មាញ​ និងមានចិត្តស្ងប់ស្ងាត់។ មិនតែប៉ុណ្ណោះ ការអានច្រើន ធ្វើឱ្យយើងចេះពាក្យថ្មីៗបានកាន់តែច្រើន យល់ពីមនុស្សនៅជុំវិញខ្លួនបានកាន់តែច្រើនជាងមុន និងមើលឃើញពីគុណតម្លៃជីវិតរបស់ខ្លួនរួមទាំងអ្នកដទៃផងដែរ។

លើសពីអ្នកទៅទៀត​ ការអានសៀវភៅកាន់តែច្រើន​ នឹងធ្វើឱ្យយើងពូកែសង្កេតពីបញ្ហានានាដែលកើតមានក្នុងសង្គម។ ការអានសៀវភៅជាប្រចាំមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ មានចំណេះដឹងច្រើនប៉ុណ្ណោះទេ​តែថែមទាំងធ្វើឱ្យយើងចេះគ្រប់គ្រងអារម្មណ៍មិនឱ្យឆេវឆាវបានថែមទៀតផង។

ការអានសៀវភៅធ្វើឱ្យយើងមានជំនាញគិត​ និងវិភាគបានស៊ីជម្រៅ បង្កើតការចងចាំឱ្យខួរក្បាល បង្កើតសមត្ថភាពផ្ដោតនិងផ្ចង់ មានជំនាញនៃការសរសេរ នាំមកនូវភាពស្ងប់ស្ងាត់ខាងក្នុងរបស់មនុស្ស។

លើសពីនេះទៅទៀតនោះ ការអានសៀវភៅនៅមានអត្ថប្រយោជន៍ដ៏មហាសាល គឺអានច្រើន ចេះកាន់តែច្រើន បង្កើនចំណេះដឹងយ៉ាងទូលំទូលាយនៅក្នុងជីវិតដើម្បីបណ្ដុះវិជ្ជាជីវៈមុខរបរ​ និងបង្កើតជីវភាពរស់នៅឱ្យកាន់តែប្រសើរជាងមុន។ ចម្រើនសតិបញ្ញា ស្គាល់អ្វីល្អ អ្វីអាក្រក់ អ្វីគួរធ្វើ អ្វីមិនគួរធ្វើ​ និងអាចឈ្វេងយល់អាថ៌កំបាំង​ និងអ្វីៗក្នុងចក្រវាឡនេះ។

ប្រទេសជាតិមួយមានការរីកចម្រើន ប្រទេសនោះគឺជាប្រទេសមួយដែលប្រជាជននិយមចូលចិត្តអានសៀវភៅ។

ម្ចាស់អត្ថបទ៖​ សុខុម​ ស៊ីន

Leave a Reply

Your email address will not be published. Required fields are marked *