Skip to content

លក្ខណ្ឌនៃការបញ្ជាទិញ

នៅពេលធ្វើការបញ្ជាទិញទំនិញលើគេហទំព័រនេះមានន័យថាអ្នកបានព្រមព្រៀងនឹងលក្ខខណ្ឌដូចខាងក្រោម៖

ការដឹកជញ្ជូន

ការដឹកជញ្ជូននឹងត្រូវធ្វើឡើយដោយភាគទីបី ហើយអាណាចក្រអ្នកអានមិនមានអំណាចក្នុងការកំណត់ពេលវេលាជាក់លាក់នៃការដឹកជញ្ជូនឡើយ។ យើងនឹងព្យាយាមសម្របសម្រួលជាមួយក្រុមហ៊ុនដឹកជញ្ជូនក្នុងករណីមានបញ្ហាយឺតយ៉ាវ។ ក្នុងករណីអ្នកប្រើប្រាស់ដូរទីតាំង ឬទីតាំងដែលផ្ដល់មកអាណាចក្រអ្នកអាន ខុសពីទីតាំងជាក់ស្ដែង វាជាទំនួលខុសត្រូវរបស់អតិថិជនក្នុងការចំណាយបន្ថែមលើថ្លៃដឹកជញ្ជូនប្រសិនបើមានការទាមទារពីក្រុមហ៊ុនដឹក។

ការលុបចោលនូវការបញ្ជាទិញ

អាណាចក្រអ្នកអានមានសិទ្ធិក្នុងការលុបចោល ឬធ្វើការកែសម្រួលការបញ្ជាទិញរបស់អ្នកប្រើប្រាស់ក្នុងករណីទំនិញអស់ពីស្ដុក ឬដោយសារបញ្ហាចាំបាច់ណាមួយ។ ក្នុងករណីនេះយើងនឹងជូនដំណឹងទៅអតិថិជនជាមុន។

ការត្រឡប់ទំនិញ

ក្នុងករណីទំនិញមានការបាត់បង់ដោយសារការដឹកជញ្ជូន យើងទទួលខុសត្រូវក្នុងការផ្ដល់ជូននូវទំនិញថ្មីដូចនឹងទំនិញដែលបានបាត់បង់ក្នុងករណីទំនិញនោះមានក្នុងស្ដុក។ ក្នុងករណីមិនអាចរកទំនិញថ្មីជូនអ្នកប្រើប្រាស់បាន យើងនឹងទូទាត់សំណងជូនដែលស្មើនឹងថ្លៃដែលអតិថិជនបានចំណាយ។ យើងព្យាយាមក្នុងការធ្វើការជាមួយភាគីទីបីដើម្បីរក្សាគុណភាពទំនិញនៅពេលដឹកជញ្ជូន តែយើងមិនទទួលខុសត្រូវលើការបាក់បែក ឬខូចគុណភាពឡើយ។ 

ការទូទាត់ប្រាក់

ក្នុងករណីអ្នកប្រើប្រាស់ទូទាត់ប្រាក់នៅពេលទទួលទំនិញ អតិថិជនត្រូវទូទាត់ជាមួយអ្នកដឹកជញ្ជូនផ្ទាល់។ វាជាកាតព្វកិច្ចរបស់ភ្នាក់ងារដឹកជញ្ជូនក្នុងការទទួលប្រាក់គ្រប់ជំនួនមុនប្រគល់ទំនិញ។ ក្នុងករណី អ្នកប្រើប្រាស់ទូទាត់មកយើងផ្ទាល់តាមគណនីធនាគារ ឬសេវាវេប្រាក់ផ្សេងៗ សូមផ្ញើព័ត៌មានមកយើងបន្ទាប់ពីការទូទាត់រួច។ ការមិនបានផ្ញើព័ត៌មានទូទាត់ប្រាក់មកយើង អាចធ្វើអោយមានការយឺតយ៉ាវដល់ការបញ្ជាទិញរបស់អ្នក។