អំពីពួកយើង

អំពីអាណាចក្រអ្នកអាន
អាណាចក្រអ្នកអានជាហាងសៀវភៅអនឡាញឈានមុខគេមួយនៅលើទីផ្សារកម្ពុជា។ កាលពីខែធ្នូ ឆ្នាំ២០១៩ អាណាចក្រអ្នកអានបង្កើតឡើងដោយកូនខ្មែរមួយក្រុមដែលចង់ឃើញពលរដ្ឋខ្មែរស្រឡាញ់ការអាន ស្រឡាញ់ការរៀនសូត្រ និងវៀរចាកអំពើអបាយមុខផ្សេងៗដូចជាគ្រឿងស្រវឹង គ្រឿងញៀន និងការប្រព្រឹត្តនូវអំពើទុច្ចរិតផ្សេងទៀត។
យើងយល់ឃើញថាប្រទេសកម្ពុជាអាចរីកចម្រើនជឿនលឿនទៅបានដរាបណាពលរដ្ឋដែលជាម្ចាស់ប្រទេសមានចំណេះដឹងពិសេសផ្នែកប្រវត្តិសាស្ត្រ និងនយោបាយ។ នៅលើលោកនេះគ្មានប្រទេសណាមួយរីកចម្រើនបានទេ ប្រសិនបើពលរដ្ឋគ្មានចំណេះដឹង។ កិច្ចការរបស់យើងផ្ដោតសំខាន់លើ៖
- ការបណ្ដុះចំណេះដឹង
- បន្ថយភាពអាត្មានិយម
- បណ្ដុះមនសិការជាតិ