Skip to content
Home » សៀវភៅ

សៀវភៅ

ប្រយោជន៍នៃការអាន

  • by

សៀវភៅគឺជាវត្ថុមានតម្លៃបំផុតសម្រាប់អ្នកដែលស្រឡាញ់ការសិក្សា។ សៀវភៅមិនត្រឹមតែផ្ដល់ជាចំណេះដឹងសម្រាប់តែពេលសិក្សានោះទេ តែធ្វើឱ្យយើងមានភាពឆ្លាតវៃ មានគំនិតល្អថ្មីៗ​ និងចេះគិតពិចារណាបានត្រឹមត្រូវ។ នៅពេលអានសៀវភៅធ្វើឱ្យយើងអាចកាត់បន្ថយបញ្ហាស្មុគស្មាញ​ និងមានចិត្តស្ងប់ស្ងាត់។ មិនតែប៉ុណ្ណោះ ការអានច្រើន ធ្វើឱ្យយើងចេះពាក្យថ្មីៗបានកាន់តែច្រើន យល់ពីមនុស្សនៅជុំវិញខ្លួនបានកាន់តែច្រើនជាងមុន និងមើលឃើញពីគុណតម្លៃជីវិតរបស់ខ្លួនរួមទាំងអ្នកដទៃផងដែរ។ លើសពីអ្នកទៅទៀត​ ការអានសៀវភៅកាន់តែច្រើន​ នឹងធ្វើឱ្យយើងពូកែសង្កេតពីបញ្ហានានាដែលកើតមានក្នុងសង្គម។ ការអានសៀវភៅជាប្រចាំមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ មានចំណេះដឹងច្រើនប៉ុណ្ណោះទេ​តែថែមទាំងធ្វើឱ្យយើងចេះគ្រប់គ្រងអារម្មណ៍មិនឱ្យឆេវឆាវបានថែមទៀតផង។ ការអានសៀវភៅធ្វើឱ្យយើងមានជំនាញគិត​ និងវិភាគបានស៊ីជម្រៅ បង្កើតការចងចាំឱ្យខួរក្បាល បង្កើតសមត្ថភាពផ្ដោតនិងផ្ចង់ មានជំនាញនៃការសរសេរ នាំមកនូវភាពស្ងប់ស្ងាត់ខាងក្នុងរបស់មនុស្ស។ លើសពីនេះទៅទៀតនោះ ការអានសៀវភៅនៅមានអត្ថប្រយោជន៍ដ៏មហាសាល… Read More »ប្រយោជន៍នៃការអាន