Skip to content

របត់នយោបាយភាគ២

32.000,00

កថាខណ្ឌមួយនៃសៀវភៅរបត់នយោបាយសរសេរថា “ការពិតទៅបារាំងមិនមែនភ័យខ្លាចសកម្មភាពទាមទារឯករាជ្យ​របស់ព្រះមហាក្សត្រសីហនុប៉ុន្មានទេ តែអ្វីដែលបារាំងត្រូវតែប្រុងប្រយ័ត្នខ្លាំងបំផុតនោះគឺខ្លាចពួកវៀតមិញ ឆ្លៀតឳកាសបើកការវាយប្រហារជាទ្រង់ទ្រាយធំមកលើកងទ័ពរបស់ពួកគេតែប៉ុណ្ណោះ។ តែពេលនោះពួកវៀតមិញមិន​បានធ្វើសកម្មភាពអ្វីធំដុំគួរឱ្យព្រួយបារម្ភឡើយ”

Categories ,

Description

ទូ​ សាមុត​ ជាលេខា​បក្សពលករកម្ពុជា​ និង​ជាមនុស្ស​មួយរូប​ដែល​ពេលនោះមាន​ឥទ្ធិពល​ជាង​ប៉ុល​ ពត​ (សាឡុត​ ស)​ បានបាត់​ខ្លួនយ៉ាងអាថ៌​កំបាំង​រហូតមក​ដល់​ពេល​នេះក៏​មិន​មាន​ប្រភពណាហ៊ានអះអាង​ឱ្យ​ច្បាស់ការ​ណ៍​ពីការ​ស្លាប់​របស់​ទូ​ សាមុត​ដែរ។ មតិខ្លះថា​វៀតណាម​សម្លាប់គាត់​!
តេីតាម​សៀវភៅ​ របត់នយោបាយ​ភាគបី​ របស់​លោក​ឈឹម​ សេរី​ភួន​ ទូ​ សាមុត​បាត់​ខ្លួន​ថ្ងៃ​២០​ កក្កដា​ ១៩៦២​។ មតិមួយថា​គាត់​ត្រូវ​បាន​ប៉ូលីស​រដ្ឋា​ភិបាល​ចាប់​ខ្លួន​ចង​ជាមួយ​ដុំ​ថ្ម​ រួច​ទម្លាក់​ចោល​ក្នុង​ទន្លេមេគង្គ។ តែប៉ូលីស​សម្ដេច​សីហនុ​មិន​បាន​ធ្វេីការ​ស្រាវ​ជ្រាវ​ទេករណីនេះទេ។
ក្រោយ​ថ្ងៃ​៧​ មករា​ ១៩៧៩​ មេដឹកនាំ​យួនកុម្មុយនិស្ត​ដែល​បានផ្ដួល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជោគជ័យ​បាន​និយាយ​ក្នុង​វគ្គ​រៀន​សូត្រនយោបាយ​ប្រាប់ពួក​កម្មាភិបាល​នៃ​របប​សាធារណៈ​រដ្ឋ​ប្រជាមានិតកម្ពុជាថា​ គឺប៉ុល​ ពត​ជាអ្នកបញ្ជាឱ្យ​សម្លាប់​ទូ​ សាមុត​ដេីម្បី​យក​តំណែង​លេខាបក្សពលករកម្ពុជា។
និយាយពីនួន​ ជា​ ក្រោយពេល​បាត់​ខ្លួន​ទូ​ សាមុត​ជា​ច្រេីន​ថ្ងៃ​គាត់សង្ស័​យ​ថា​ទូ​ សាមុត​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ បន្ទាប់មក​គាត់​បាន​ទទួល​ដំណឹង​ពីនាយ​ទាហា​ន​ជាន់​ខ្ពស់​ម្នាក់​ថា​ គឺលន់​ នល់​ បានបញ្ជាឱ្យ​កូន​ទាហានចាប់​ទូ​ សាមុត​យកទៅបាញ់​សម្លាប់នៅ​ក្បែរវត្ត​ចង្ក្រាន​តាព្រហ្ម​ស្ទឹងមានជ័យ​ (វត្ត​ស្ទឹង​មានជ័យ)​។

Reviews

There are no reviews yet.

Be the first to review “របត់នយោបាយភាគ២”

Your email address will not be published. Required fields are marked *