Skip to content

អាស៊ី​អាគ្នេយ៍​២​០​ឆ្នាំ​ក្នុង​ស​ង្រ្គា​ម CIA

32.000,00

ពលរដ្ឋខ្មែរចាស់ប្រហែលជាធ្លាប់ឮពាក្យសេអ៊ីអា (CIA) តែប្រហែលជាមិនដឹងច្រើនទេថាអ្វីជាសេអ៊ីអា។ CIA (Central Intelligence Agency) មិនមែនត្រឹមតែជាភ្នាក់ងារស៊ើបការសម្ងាត់ពីរដ្ឋបរទេសនោះទេ  តែCIAរបស់អាម៉េរិកនេះបានធ្វើកិច្ចការផ្សេងទៀតរួមទាំងផែនការផ្ដួលរំលំរដ្ឋអំណាច និងផែនការ  សម្លាប់មេដឹកនាំនានាៗរួមទាំងមេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ចង់ដឹងថាCIAធ្វើអ្វីខ្លះក្នុង តំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងសូមអានសៀវភៅមួយក្បាលនេះ។

Categories , ,

Description

ប្រឈមនឹងសភាពការណ៍បន្ទាន់ សម្តេច សីហនុ បានស្នើអាម៉េរិកឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនបញ្ចុះបញ្ចូលរបបក្នុងព្រៃនគរ ឱ្យដកទ័ពចេញពីដែនអធិបតេយ្យរបស់កម្ពុជា។ ជាការឆ្លើយតបលោកខាល ស្ត្រូម ឯកអគ្គរដ្ឋទូតអាម៉េរិកបានទូលថ្វាយសម្តេចសីហនុថា សហរដ្ឋអាម៉េរិកមិនអាចចូលជ្រៀតជ្រែកនៅក្នុងជម្លោះរវាងប្រទេសជិតខាងទាំងពីរដែលជាមិត្តអាម៉េរិកបានឡើយ។

អ្វីដែលកាន់តែហួសចិត្តបំផុតនោះគឺលោកទូតរូបនេះបានទូលថ្វាយក្រើនរម្លឹកសម្តេចសីហនុ បន្ថែមថា ជំនួយយោធាអាម៉េរិកផ្តល់ឱ្យកម្ពុជាគឺសម្រាប់ប្រើប្រាស់ប្រឆាំងនឹង “ការឈ្លានពានរបស់កុម្មុយនិស្ត” តែប៉ុណ្ណោះហើយកម្ពុជាមិនត្រូវប្រើប្រាស់ជំនួយអាម៉េរិកដើម្បីប្រឆាំងទៅនឹងសម្ព័ន្ធមិត្តអាម៉េរិកឡើយ។
ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងយ៉ាងជម្លើយថា ប្រសិនបើគ្រាប់កាំភ្លើងដែលជាជំនួយរបស់អាម៉េរិកមួយគ្រាប់ ត្រូវកងទ័ពកម្ពុជាប្រើប្រាស់ដើម្បីបាញ់លើកងទ័ពវៀតណាមខាងត្បូង ឬសូម្បីតែរថយន្តមួយគ្រឿងដែលជាជំនួយអាម៉េរិកត្រូវកម្ពុជាយកទៅប្រើប្រាស់ដើម្បីដឹកជញ្ជូនកងទ័ពទៅប្រយុទ្ធជាមួយកងទ័ពវៀតណាមខាងត្បូង ទង្វើទាំងនោះនឹងអាចក្លាយជាហេតុផលសមស្របសម្រាប់អាម៉េរិកដើម្បីឈានដល់ការលុបចោលជំនួយទាំងអស់មិនខាន។
សម្តេចសីហនុ ប្រកាសជាចំហថា “ការមិនឱ្យកម្ពុជាប្រើប្រាស់អាវុធជំនួយដើម្បីប្រឈមនឹងសត្រូវ គឺមានន័យថាសហរដ្ឋអាម៉េរិកកំពុងជាន់ពន្លិចកម្ពុជា និងរុញច្រានប្រទេសនេះឱ្យទៅក្នុងប្លុកសង្គមនិយមជាមិនខាន”។

Reviews

There are no reviews yet.

Be the first to review “អាស៊ី​អាគ្នេយ៍​២​០​ឆ្នាំ​ក្នុង​ស​ង្រ្គា​ម CIA”

Your email address will not be published. Required fields are marked *