Skip to content

យប់អានាមិក

18.000,00

យប់អនាមិក គឺជារឿងមួយដែលត្រូវដាក់ជាចំណងជេីងនៃកូនសៀវភៅនេះ។ វាមិនមែនជារឿងពិតទេ តែវាជាសំឡេងដ៏ឈឺចាប់ ដែលដាច់ខ្យល់ស្លាប់ក្នុងផ្នូរទឹកភ្នែករបស់នារីម្នាក់។ តំណក់​ទឹក​ខ្មៅដៅនៅទំព័រក្រោយបង្អស់ សុំចងខ្លួនឯងភ្ជាប់នឹងចុងប៉ាកកា ហេីយខ្ចប់ពាក្យពេចន៍ញុះញង់នយោបាយបោះចោលក្នុងធុងសំរាមអក្សរសិល្ប៍។ ដបទឹកខ្មៅអ្នកនិពន្ធបេីកចំហជានិច្ច។
Categories ,

Description

យប់អនាមិក ស្ពឹកកែវភ្នែក
ជលនេត្រហូរជ្រែក ហែករាត្រី
យប់មួយកន្លង បងផ្ដាំស្រី
ព្រោះជឿសម្ដី ស្រីទ្រាំចាំ។
យប់ច្រើនកន្លង ឆ្លងផុតទៅ
ប្រុសពៅបាត់សូន្យ អូនរងកម្ម
ឱ!ពាក្យសន្យា ចារបណ្ដាំ
ផុតប្រាំពីរឆ្នាំ ទើបបងមក។
មកជួបមកលា គ្រាតែមួយ
ទ្រូងអូនរញ្ជួយ ព្រួយគ្មានស្រក
បេះដូងស្ទើរគាំង ទាំងសំបក
ស្នេហ៍គ្មានសំណក ជ្រកលោកា។

Reviews

There are no reviews yet.

Be the first to review “យប់អានាមិក”

Your email address will not be published. Required fields are marked *