Skip to content

មាគ៌ាអំណាច ទស្សវិជ្ជា និងភាពជាអ្នកដឹកនាំនយោបាយ

27.000,00

សៀវភៅមាគ៌ាអំណាចនេះ នឹងបង្ហាញអ្នកអាន អ្នកសិក្សានូវទស្សនទានស្តីពីនយោបាយ, កិច្ចការរដ្ឋ, ការយកសាសនាជាឧបករណ៍នយោបាយអំណាច, សេដ្ឋកិច្ច, ចារកម្មជាពិសេសការប្រើប្រាស់មនុស្សស្រីជាចារនារីផងជាឃាតករផងដើម្បីហេតុផលរដ្ឋ(raison d’etat or reason of state), យុទ្ធសាស្ត្រ សង្គ្រាម ការទូត នយោបាយការបរទេស។
ចុងបញ្ចប់នៃសៀវភៅនេះ នឹងបកស្រាយវិភាគពន្យល់ពីការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិកដោយទ្រឹស្តីប្រាកដនិយមវាយលុករបស់កៅឌីល្យៈនិងនយោបាយវិទូចន មៀរស្ហេម័រ ដែលបង្ហាញពីមូលហេតុនៃនយោបាយការវាតទីនិងការពង្រីកឥទ្ធិពលរបស់មហាអំណាចទាំងពីរ។ ជាពិសេស មានការបកស្រាយពីយុទ្ធសាស្ត្រនិងយុទ្ធវិធីរបស់មហាយក្សទាំងពីរដើម្បីប្រជែងយកតួនាទីជាមហាអំណាចអនុត្តរភាពតំបន់និងពិភពលោក។
Categories ,

Description

នៅក្នុងរបបផ្តាច់ការ នយោបាយ ឈរចំចំណុចកណ្តាលនៃការជួយគ្នាទៅវិញទៅមករវាងមេដឹកនាំ និងពួកវរជន(អេលីត)។ តួអង្គទាំងពីរនេះ ពាក់ព័ន្ធគ្នាក្នុងការប្រកួតប្រជែងតស៊ូយកអំណាច ដែលត្រូវបានដឹកមុខដោយសេចក្តីប៉ងប្រាថ្នាដើម្បីឥទ្ធិពលនយោបាយ។ ជាការកត់សម្គាល់ ពួកអេលីតមិនត្រឹមតែប្រកួតប្រជែងជាមួយមេដឹកនាំផ្តាច់ការនោះទេ ប៉ុន្តែប្រកួតប្រជែងក្នុងចំណោមពួកអេលីតខ្លួនឯងផងដែរ។ ជារួម ពួកអេលីតសំខាន់ក្នុងការកំណត់ជោគវាសនារបស់ជនផ្តាច់ការ។ ជាមួយគ្នា ពួកអេលីត គឺជាតួអង្គអរិភាពនយោបាយនិងជាប្រភពចំបងនៃអសន្តិសុខនយោបាយសម្រាប់ជនផ្តាច់ការ។

Reviews

There are no reviews yet.

Be the first to review “មាគ៌ាអំណាច ទស្សវិជ្ជា និងភាពជាអ្នកដឹកនាំនយោបាយ”

Your email address will not be published. Required fields are marked *