Skip to content

ភ្លើងព្រៃ និងរឿងនិទានដទៃទៀត

32.000,00

សៀវភៅមួយក្បាលនេះមាន៣៣រឿងយ៉ាងចម្រុះសម្បូណ៌បែបឆ្លុះបញ្ចាំងពីផ្នែកខ្លះៗនៃតថភាពសង្គមឥណ្ឌាដែលអ្នកនិពន្ធរស់នៅ ប្រវត្តិសាស្ត្រ វណ្ណៈ ជំនឿ សាសនា ប្រពៃណី ផ្នត់គំនិតអ្នកស្រុក និងទស្សនៈអ្នកនិពន្ធផ្ទាល់រំលេចឡើងក្នុងសំណេរអក្សរសិល្ប៍ដ៏ល្អឯកទាំងនេះ។

២៤៨ទំព័រ

និពន្ធដោយ Banaphool

Categories ,

Description

បាឡៃចន្ទ មុខបាធ្យាយ (Balai Chand Mukhopadhyay ១៨៩៩ – ១៩៧៩) មាន​នាម​ប៉ាកកាថា បាណាភូល (មានន័យថា «ផ្កាព្រៃ»ជា​ភាសា​ប៊ិនហ្កាលី)។ គាត់ជាអ្នកនិពន្ធប្រលោមលោក អ្នកសរសេររឿងល្ខោន និង​ជា​កវី​ផង​ដែរ។
ការងារនិពន្ធរបស់គាត់មានរយៈពេល ៦៥ឆ្នាំឯណោះ។ ជាទូទៅ គាត់​ត្រូវ​គេ​ស្គាល់​ថា​ជាអ្នកសរសេររឿងខ្លីដ៏អស្ចារ្យ។ រឿងខ្លះ មាន​ត្រឹម​តែ​កន្លះ​ទំព័រ​ប៉ុណ្ណោះ។ គាត់មានសរសេរកំណាព្យរាប់ពាន់, រឿងខ្លីចំនួន ៥៨៦, ប្រលោមលោកចំនួន ៦០, រឿងល្ខោនចំនួន ៥, ជីវប្រវត្តិ និង​អត្ថបទ​វិភាគ​ជា​ច្រើន​ទៀត។ គាត់បានទទួលរង្វាន់ «Padma Bhushan» ផ្នែកអក្សរសិល្ប៍ ដែលជាពានរង្វាន់ថ្នាក់ខ្ពស់បំផុតមួយ ដែល​រដ្ឋាភិបាល​ឥណ្ឌា​ប្រគល់​ជូនអ្នកមានស្នាដៃ ក្នុងវិស័យជាច្រើន ដោយ​មិន​រើស​អើង​ពូជ​សាសន៍ សាសនា ឬភេទឡើយ។ នៅខួបគម្រប់១០០ឆ្នាំរបស់គាត់ រដ្ឋា​ភិបាលឥណ្ឌា បានជ្រើសរើសរូបគាត់ មកដាក់​លើ​តែម​ប្រៃសណីយ៍​ទៀត​ផង។

Reviews

There are no reviews yet.

Be the first to review “ភ្លើងព្រៃ និងរឿងនិទានដទៃទៀត”

Your email address will not be published. Required fields are marked *