Skip to content

ពូទីន២០ឆ្នាំក្នុងអំណាច។

30.000,00

ពាក់កណ្ដាលនៃសៀវភៅនេះ​ ហាក់ដូចជានិយាយច្រេីនអំពីជីវិតនយោបាយនៃមេរបស់លោកពូទីនកាលគាត់​ (ពូទីន)​នៅធ្វេីជាអភិបាលក្រុងរង​ ប៉ុន្តែវាគឺជាសាច់រឿងដ៏ល្អមួយសម្រាប់ជាមេរៀនដល់ប្រិយមិត្តដែលមានឆន្ទៈចូលក្នុងឆាកនយោបាយនៅថ្ងៃខាងមុខ។

Categories ,

Description

លោកវ៉្លា ឌីមៀរ ពូទីន កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ នៅក្រុងលេនីនក្រាត ក្នុងត្រកូលគ្រួសារដែលមានឳពុកជាកម្មករ និងជាអតីតនាយទាហាន។ នៅឆ្នាំ១៩៧៥ ពូទីន រៀនចប់បរិញ្ញាបត្រនីតិសាស្រ្ត ហើយចូលបម្រើការនៅអង្គភាពចារកិច្ចកាហ្សេបេ​ (KGB) ដែលជាក្ដីសុបិនរបស់ខ្លួន តាំងតែពីនៅរៀនវិទ្យាល័យមកម្ល៉េះ។ មន្ត្រីកាហ្សេបេរូបនេះ បានត្រូវបញ្ជូនឲ្យទៅធ្វើការក្រៅប្រទេសជាលើកដំបូងនៅឆ្នាំ ១៩៨៥ នៅអាល្លឺម៉ង់ខាងកើត ដោយទទួលបន្ទុកផ្នែកស៊ើបការណ៍ និងខាងកងទ័ព។
ខែតុលា ឆ្នាំ១៩៩៩ ប្រធានាធិបតី បូរីស យែលស៊ីន សម្រេចតែងតាំង វ៉្លា ឌីមៀរ ពូទីន ជានាយករដ្ឋមន្ត្រី ក្នុងកាលៈទេសៈដ៏ផុយស្រួយមួយដែលមុខដំណែងនេះ ត្រូវផ្លាស់ប្ដូរយ៉ាងញឹកញយ តែនៅឆ្នាំដដែលនេះ នាថ្ងៃទី៣១ ខែធ្នូ ប្រមុខរដ្ឋ បូរីស យែលស៊ីន ប្រកាសលាលែងពីដំណែងដោយសារបញ្ហាសុខភាព ក៏បានសម្រេចតែងតាំង ពូទីន ឲ្យកាន់តំណែងប្រធានាធិបតីបណ្ដោះអាសន្ន។ នៅឆ្នាំបន្ទាប់ ពូទីន បានជាប់ឆ្នោតជាប្រធានាធិបតីសហពន្ធរុស្ស៊ីដោយលោកចូលអង្គុយកៅអីប្រមុខរដ្ឋផ្លូវការនៅថ្ងៃទី៧ ខែឧសភា។
ឡើងកាន់តំណែងបានតែប៉ុន្មានខែប៉ុណ្ណោះ ពូទីន ក៏ប្រកាសសង្ត្រាមតែម្ដង នៅឆេឆ្ញា។ រដ្ឋបាលក្រុងម៉ូស្កូអាងលើមូលហេតុប្រយុទ្ធប្រឆាំងនឹងភេរវជន ដែលធ្វើភេរវកម្មសម្លាប់ពលរដ្ឋ រុស្ស៊ីប្រមាណ ៣០០០នាក់ នៅអំឡុងខែសីហានិងកញ្ញាឆ្នាំ២០០០….

Reviews

There are no reviews yet.

Be the first to review “ពូទីន២០ឆ្នាំក្នុងអំណាច។”

Your email address will not be published. Required fields are marked *