Skip to content

បុប្ផាណាផ្កាមិនរុះរោយ

24.000,00

រឿងរ៉ាវគួរឱ្យរំជួលចិត្តរបស់ បុប្ផាណា និងលីស៊ីថា បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រជាច្រើន។ សៀវភៅនេះមិនមែនជាសៀវភៅប្រវត្តិសាស្ត្រទេ តែជាសក្ខីកម្មដ៏រឹងមាំមួយនៃជីវិតនារីខ្មែរម្នាក់ដែលបានឆ្លងកាត់សម័យកាលដ៏ងងឹត ហើយដែលអ្នកនិពន្ធកែច្នៃឱ្យមានលក្ខណៈបែបប្រលោមលោក។

Categories , ,

Description

អត្ថបទខ្លីដកស្រង់ពីសៀវភៅប្រលោមលោក «បុប្ផាណា៖ ផ្កាមិនរុះរោយ» ដែលរៀបរាប់អំពីព្រឹត្តិការណ៍នៃខែមេសា ឆ្នាំ១៩៧៥។
«ដើមឆ្នាំ១៩៧៥ ភ្លើងសង្រ្គាមបានឆេះរោលដល់បេះដូងកម្ពុជា។ គ្រាប់កាំភ្លើង និងគ្រាប់បែក បានបន្លឺឡើងជាប្រចាំ។ ប្រជាជនស៊ាំនឹងសំឡេងនេះទៅហើយ។ មនុស្សនៅតែមើលកុន ហាក់បីដូចជាការទៅមើលកុនខ្មែរដែលរីកចម្រើន បង្ហាញពីភាពស៊ីវីល័យនៃក្រុងភ្នំពេញជាឱសថប្រលោមចិត្តពួកគេឱ្យភ្លេចនូវសង្រ្គាម ដែលកំពុងតែរីករាលដាល។ ឬមួយការទៅមើលកុន ជាការបដិសេធផ្នែកផ្លូវចិត្តរបស់ប្រជាជន ដែលថាប្រទេសតូចដ៏កំសត់របស់ពួកគេ នឹងមិនអាចមានរឿងរ៉ាវអាក្រក់ៗលើសពីនេះទេ។ មនុស្សកាន់តែច្រើនរត់មករស់នៅភ្នំពេញ។ ថ្ងៃណាក៏គេឃើញរទេះកង់ មានកញ្ច្រែងល្អី​ ចានឆ្នាំង ក្រមា អង្រឹងកូនរណែងរណង រយីងរយោង។ ខ្លះដេកនៅតាមវត្ត ខ្លះដេកនៅតាមសំយាបផ្ទះ…»។

Reviews

There are no reviews yet.

Be the first to review “បុប្ផាណាផ្កាមិនរុះរោយ”

Your email address will not be published. Required fields are marked *