Skip to content

ដុំហ្វីលមរតក

60.000,00

ដុំហ្វីល​មរតក​នឹង​បង្ហាញ​ពី​ស្នាដៃផលិតករ​ភាពយន្ត​កម្ពុជា​៤រួបចន្លោះ​ទសវត្សរ៍ឆ្នាំ​១៩៦០ដល់​១៩៧៥។

Categories ,

Description

អ្នកដឹកនាំរឿងកម្ពុជាដ៏អស្ចារ្យមុនសម័យសង្រ្គាមបាននាំឱ្យមានការចូលរួមចំណែកក្នុងវិស័យភាពយន្តកម្រិតពិភពលោក ក្នុងនោះ រួមមាន៖ លោក លី ប៊ុនយីម លោក ទា លឹមគុណ លោក អ៊ីវ៉ុង ហែម និងលោកស្រី អួង សីតា (កន់ធួក) ជាដើម។ ដោយរួមបញ្ចូលទាំងសេចក្តីសង្ខេបរឿង រូបភាពដកស្រង់ ពីភាពយន្តដ៏ទាក់ទាញ ក៏ដូចជាការវិភាគលើភាពយន្តខ្មែរចំនួន១៦ រឿងផង សៀវភៅនេះនឹងផ្តល់ឱ្យអ្នកអាននូវច្រកចូលមួយទៅកាន់រយៈកាលនៃប្រវត្តិភាពយន្តអាស៊ីអាគ្នេយ៍ ដែលភាពយន្តជាច្រើន មិនត្រូវបានកត់ត្រាទុកជាក្តីត្រេកអរសម្រាប់ អ្នកស្នេហាភាពយន្តក៏ដូចជាបញ្ញាវន្តខាងភាពយន្តដែរ សៀវភៅ ដុំហ្វីលមរតក មានបញ្ចូលការ វិភាគឈុតឆាកលម្អិតដែលបង្ហាញអំពីស្នាដៃដ៏វិចិត្រ ខាងផ្នែកបច្ចេកទេស នវានុវត្តន៍ ការបរិយាយរឿងដ៏ប្រទាក់ក្រឡា តួអង្គដ៏ទាក់ទាញ និងសិល្បៈនៃការបង្កើតប្លង់ថតភាពយន្តដ៏ប្រណីតរបស់អ្នកដឹកនាំ រឿង នីមួយៗ ហើយក៏មានរៀបរាប់ អំពីជីវប្រវត្តិរបស់ពួកគាត់ដោយភ្ជាប់ជាមួយនឹងបរិបទសង្គមវប្បធម៌នៃប្រវត្តិសាស្រ្តកម្ពុជាផងដែរ។ ចំណុចពិសេសៗរួមមាន៖ បទសម្ភាសន៍ផ្តាច់មុខជាមួយនឹងអ្នកដឹកនាំរឿង លោកស្រី អួង សីតា រួមទាំងជំពូកជាច្រើនដែលផ្តោតសំខាន់លើ ភាពយន្តចម្បងៗដូចជា៖ រឿងពស់កេងកង រឿងពុទ្ធិសែននាងកង្រី រឿងសុវណ្ណហង្ស និងរឿងថាវរីមាសបង ជាដើម។ សៀវភៅនេះ គឺជាឯកសារសំខាន់បន្ថែមមួយដែលមិនអាចរំលងបាន សម្រាប់ប្រវត្តិភាពយន្តពិភពលោក ព្រោះថាអ្នកនិពន្ធបាន ស្រាវ ជ្រាវយ៉ាងលម្អិត និងសរសេរដោយយកចិត្តទុកដាក់បំផុត។

Reviews

There are no reviews yet.

Be the first to review “ដុំហ្វីលមរតក”

Your email address will not be published. Required fields are marked *