Skip to content

ខ្លាលើភ្នំ

24.000,00

រាម្ម័ន តួអង្គក្នុងសៀវភៅរឿង ខ្លាលើភ្នំហ៊ានឡើងលើភ្នំល្បីថាមានខ្លា តែម្នាក់ឯងបេះផ្កាកេសរកូល លក់យកលុយទិញសៀវភៅ…ប្រិយមិត្តដឹងទេថាចុងក្រោយនៃសាច់រឿង តើរាម្ម័នបានប្រាក់គ្រប់ដើម្បីទិញសៀវភៅដែលគេចង់បាននោះអត់?

Categories ,

Description

«ខ្លាលើភ្នំ» បរិយាយពីកុមារឥណ្ឌាម្នាក់ ដែលចង់អានសៀវភៅខ្លាំង តែក្រីក្រយកតែមែន សូម្បីមួយរៀលដើម្បីទិញសៀវភៅអាន ក៏គ្មានដែរ។ គេឈ្មោះ រាម្ម័ន អាយុជាង១០ឆ្នាំ។ ក្មេងនេះ ត្រូវធ្វើការទាំងវ័យតូច ដើម្បីជួយគ្រួសារដែលមានកូនច្រើន។ ឪពុកប្រឹងរកស៊ីលក់កម្លាំងណាស់ តែទប់នឹងចំណាយមិនគ្រាន់។
ភូមិរបស់ រាម្ម័ន នៅក្បែរភ្នំ ដាច់ស្រយាល។ គ្មានអ្នកចេះអក្សរឡើយ។ រាម្ម័ន បានចូលសាលារៀនបន្តិចបន្តួចដែរ តែដោយជីវភាពក្រពេក ម្តាយឱ្យឈប់រៀន មកជួយរកឱសលក់។ រាម្ម័ន នៅតែព្យាយាមអាន និងប្រឹងសន្សំលុយ ទុកទិញសៀវភៅ ព្រោះគេយល់ថា មានតែវិជ្ជាទេ ដែលជួយឱ្យចាកចេញពីសភាពលំបាករាល់ថ្ងៃ។ ដោយសារចេះអានខ្លះៗ ទើប រាម្ម័ន អាចគិតពិចារណាឆ្ងាយ ខុសពីក្មេងស្របាលគ្នា។ គេឈប់លេងពួន ឈប់រត់គប់វង់ ឬលេងឈូសជាមួយក្មេងៗ ហើយឈ្ងោកក្បាលតែក្នុងសៀវភៅ។ កុមារនេះ ក៏អាចជួយបង្រៀនប្អូនស្រីនិងកូនអ្នកភូមិ ឱ្យចេះអានអក្សរតិចតួចដែរ។
ថ្ងៃមួយ អ្នកលក់ណែនាំសៀវភៅមួយដល់ រាម្ម័ន។ គឺជារឿងព្រេងឥណ្ឌាដ៏ល្បីល្បាញ មានកម្រាសយ៉ាងច្រើនក្រៃ ហើយតម្លៃក៏សន្ធឹកណាស់។ តើធ្វើម្តេចបានលុយទិញសៀវភៅនេះ? គឺមានតែឡើងភ្នំខ្ពស់ ទើបរកផ្កាល្អ លក់បានលុយច្រើន ហើយដើម្បីអាចទិញសៀវភៅនោះបាន។ ភ្នំខ្ពស់ ព្រៃជ្រៅ? ទេ! មិនកើតទេ! ចាស់ទុំនិទានតៗគ្នាក្នុងភូមិ ថាមានសត្វខ្លាកាចសាហាវ ដែលតែងតែធ្វើបាបក្មេងៗ។ ខ្លានេះនៅលើភ្នំ ក្នុងព្រៃជ្រៅ។ ភ្នំនេះគ្មាននរណាម្នាក់ ហ៊ានឡើងសោះឡើយ។
ប៉ុន្តែ ទីបំផុត រាម្ម័ន ក៏សម្រេចចិត្តដ៏ក្លាហាន ឡើងភ្នំដោយគ្មានប្រាប់នរណាទាំងអស់ សូម្បីតែម្តាយ ដើម្បីឡើងទៅបេះផ្កា នៅក្នុងព្រៃកាន់តែជ្រៅ ជាទីដែលគេល្បីថាមានខ្លាដ៏កាចសាហាវ។ រូបគេប្រថុយយ៉ាងនេះ គឺដើម្បីបានលុយច្រើនសម្រាប់ទិញសៀវភៅដែលខ្លួនស្រមៃ។ គេយល់សប្តិទាំងយប់ទាំងថ្ងៃចង់បានសៀវភៅនោះមកអាន។
រាម្ម័ន ឡើងភ្នំម្នាក់ឯង ទៅកាន់ព្រៃជ្រៅ ហើយដែលចាស់ៗនិទានថាមានខ្លាដ៏កាចសាហាវថែមទៀត។ តើខ្លានឹងធ្វើបាបកុមារកម្សត់យ៉ាងណា? តើគេនឹងសល់ជីវិតចេញពីព្រៃ ហើយយកផ្កា លក់ បានលុយទិញសៀវភៅដែលគេប្រាថ្នាចង់បានឬទេ?… ព្រោះតែចង់បានសៀវភៅល្អមួយក្បាលមកអាន កុមារតូចត្រូវហ៊ានប្រថុយអាយុជីវិតជាមួយនឹងសត្វខ្លាព្រៃ?…

Reviews

There are no reviews yet.

Be the first to review “ខ្លាលើភ្នំ”

Your email address will not be published. Required fields are marked *