Skip to content

ខ្មាសឆ្កែ

18.000,00

បងដើរចូលក្រុង ក្នុងចិត្តក្រៀម
អ្នកក្រដេកស្ងៀម ក្រៅសំយាប
យាយចាសឱបចៅ ក្រំនៅក្រាប
ស្ងប់ស្ងាត់បាត់ស្ងាប ក្រោមដើមស្ងាវ។
បើឃើញហើយគិត ចិត្តសង្វេគ
ហួសដល់ផ្លូវបែក សម្រែកប្រាវ
ឃើញក្មេងខ្លះក្រោក បោកថង់កាវ
រួចឱនដោះអាវ ហាក់អង់អាច។
[…]
Categories ,

Description

ផ្ទះថ្មល្អឆើត អើតសម្រស់
អួតពណ៌ល្អស្រស់​ បោះចម្រឹង
របងក៏ល្អ ថ្នាំសភ្លឹង
សុទ្ធសឹង មានភ្លើងបំភ្លឺផ្លូវ ។
ដំបូលប្រក់ក្បឿង សឿងសង្ហា
សួនច្បារផ្ការីក គ្រប់រដូវ
ទ្វារដែកបិទឈឹង កណ្ដឹងនៅ
នេះហៅ ចំជា វិមានថ្ម ។
ល្ងាចឡើងចេញឡាន បានលម្ហែ
ថែមទាំងមានឆ្កែ មកកំដរ
អង្គុយអើតក្បាល អួតរោមស
សំណាងដល់ក ឆ្កែអ្នកមាន ។
ម្ចាស់ស្រីបីបម ថ្នមត្រកង
ថែផងថើបផង សព្វកោះកៀន
ខ្ញុំឈរមើលភ្លឹក នឹកលួចអៀន
ព្រោះមាន វាសនាមិនដល់ឆ្កែ ។
ខ្ញុំងាកមុខចេញ ជ្រេញខ្លួនឯង
ក្រៃលែង អន់ហួសរស់នៅស្រែ
ម៉ូតូ​កញ្ចាស់ ប៉ះគ្មានល្ហែ
ស្គាល់តែ ប្រហុកផ្អករាល់ថ្ងៃ ។
ឡានបើកហួសទៅ នៅតែខ្ញុំ
ច្រិមច្រុមជ្រួលច្រាល ស្រាលខ្លួនក្រៃ
ខ្ញុំបែរខ្នងភ្លែត មកឆ្វេងដៃ
ម្ចាស់ថ្លៃឡានថ្មី ចតត្រៀបត្រា ។
ខ្ញុំដាក់ភ្នែកចំ តម្រង់ហាង
សងខាងមានភ្ញៀវ ច្រើនអស្ចារ្យ
ចាស់ក្មេងហូរហែ បែរដល់តា
អស់ស្រា បញ្ជាឱ្យយកថែម ។
ដបស្រាដេកដួល ស្រួលក្រោមតុ
ខ្លះឈរសំកុក មុខសាច់ក្លែម
មានទាំងស្រីស្អាត ជាបង្អែម
ញញិម​ញញែម​ ថែមសម្រស់ ។
ខ្ញុំងាកមកវិញ ឈប់សម្លឹង
ធ្វើហាក់ មិនដឹងអ្វីទាំងអស់
តាមពិតចិត្តខ្ញុំ ក្រំក្រៀមក្រោះ
ស្រណោះខ្លួនស្រែ ខ្មាសឆ្កែក្រុង ។

Reviews

There are no reviews yet.

Be the first to review “ខ្មាសឆ្កែ”

Your email address will not be published. Required fields are marked *