Skip to content

ក្រោមមេឃព័ណ៌ខៀវនៃអង្គរ

28.000,00

អ្នកនិពន្ធប៉ែន សេដ្ឋារិន ចាប់ផ្តើមសរសេររឿងនេះនៅឆ្នាំ១៩៩១ នៅពេលដែលគាត់ត្រឡប់មកមាតុប្រទេសជាលើកទី១ ដើម្បីចូលរួមក្នុងគម្រោងជួសជុលអង្គរនៃសាកលវិទ្យាល័យសូហ្វីយ៉ានៃសាស្ត្រាចារ្យអ៊ីស៊ីហ្សាវ៉ា យោស៊ីអាគី ក្រោយពីបានចាកចេញពីកម្ពុជាទៅសិក្សានៅជប៉ុននៅឆ្នាំ១៩៧៤។ រឿងនេះជាវណ្ណកម្មបែបប្រឌិតលើប្រភពពីកំណត់ហេតុស្តីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលអ្នកនិពន្ធបានតាមដានតាមសាព័ត៌មាន និងកម្មវិធីទូរទស្សន៍ជប៉ុននានា ហើយបានកត់ត្រាជាកំណត់ហេតុជាមួយនឹងចំណាប់អារម្មណ៍ពីរបីឃ្លាជារៀងរាល់ថ្ងៃ។

Category

Description

ប្រលោមលោករឿង ក្រោមមេឃពណ៌ខៀវនៃអង្គរ គឺជាវណ្ណកម្មមួយរបស់លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ដែលលោកស្រីសរសេរផ្អែកលើប្រភពពីកំណត់ហេតុស្ដីពីព្រឹតិ្តការណ៍ប្រវត្តិសាស្រ្តដែលលោកស្រីបានតាមដានព្រឹត្តិការណ៍កម្ពុជាតាមរយៈសារព័ត៌មាន និងកម្មវិធីទូរទស្សន៍ជប៉ុននានា ហើយបានកត់ត្រាទុកជាកំណត់ហេតុជាមួយនឹងចំណាប់អារម្មណ៍ពីរបីឃ្លាជារឿងរាល់ថ្ងៃ។ ជំនួបជាមួយនឹងលោកព្រឹទ្ធចារ្យ ឆេង ផុន និងអ្នកតម្បាញដ៏អស្ចារ្យ គឺអ្នកស្រី ជួង វ៉ាន ដែលធ្វើការងារតម្បាញ និងជ្រលក់ពណ៌ធម្មជាតិដ៏ឧត្តុងឧត្ដមបានបណ្ដុះទឹកចិត្តឱ្យអ្នកនិពន្ធប្រាប់បន្តពីវប្បធម៌របស់ខ្មែរ ពីទស្សនវិជ្ជាខ្មែរ និងកោសេយ្យវប្បកម្មនិងការតម្បាញហូល ផាមូង ពិដាន ដែលជាសិប្បកម្មដ៏ថ្លៃថ្លាទៅដល់ខ្មែរជំនាន់ក្រោយឱ្យផ្ដល់តម្លៃជូន និងអភិរក្សបន្ត តាមរយៈការសរសេររៀបរាប់នៅក្នុងរឿងនេះ។
លក្ខណៈពិសេសដោយឡែករបស់វណ្ណកម្មនេះ៖
១. រចនាគំនូរដោយ វរវិចិត្រករ អ៊ុត រឿន (លោករចនា សៀវភៅសិក្សា របស់ក្រសួងអប់រំជាតិ, ក្របវណ្ណកម្មខ្មែរ និងរឿងរូបភាពតាំងពីឆ្នាំ១៩៦៤ ដល់បច្ចុប្បន្ន)
២. ក្របបត់ខ្នាតធំ រំលេចដោយកេរមរតវប្បធម៌ខ្មែរ គឺពិតាន សូត្រខ្មែរ តម្កល់នៅ Fukuoka Museum Japan, Ceremonial Hanging (Pidan)
៣. ការចាប់អារម្មណ៍របស់ ឯកឧត្តម អាកាស៊ី យ៉ាស៊ឹស៊ី អតីតអគ្គនាយករងនៃអង្គការសហប្រជាជាតិ

Reviews

There are no reviews yet.

Be the first to review “ក្រោមមេឃព័ណ៌ខៀវនៃអង្គរ”

Your email address will not be published. Required fields are marked *