Skip to content

កូនសោអានុភាពស្ត្រី

32.000,00

សូមកុំនិយាយអាក្រក់ពីអ្នកដទៃ
“មនុស្សទាំងឡាយ ដែលនិយាយអាក្រក់ពីអ្នកដទៃមកប្រាប់អ្នក នោះពួកគេនឹងនិយាយអាក្រក់ពីអ្នកទៅប្រាប់អ្នកដទៃវិញដូចគ្នា។”
— សុភាសិតអេស្បាញ
Category

Description

ការនិយាយអាក្រក់ពីអ្នកដទៃគឺជារឿងដ៏អាក្រក់ ដ៏កខ្វក់ និងជារឿងដែលកំពុងតែផ្តល់នូវផលប៉ះពាល់ជាទីបំផុតមួយដែលនរណាម្នាក់នៅក្នុងចំណោមពួកយើងទាំងអស់គា្នអាចនឹងចូលរួមនិយាយអាក្រក់ពីគេ ឬយ៉ាងហោចណាស់ក៏ជាមនុស្សម្នាក់ដែលកំពុងតែចាំស្តាប់គេនិយាយផងក៏ថាបាន។ ប្រសិនបើខ្ញុំត្រូវបានគេអនុញ្ញាតឱ្យផ្ដល់នូវការចែករំលែកនូវផ្នែកណាមួយនៃការយល់ដឹងរបស់ខ្ញុំ ដើម្បីចែកចាយចេញទៅក្រៅនៅមុនពេលដែលខ្ញុំត្រូវចាកចេញពីភពផែនដីនេះនោះ ការចៀសវាងពីការនិយាយពីអ្នកដទៃ និងការនិយាយអាក្រក់ពីអ្នកដទៃ នឹងក្លាយជាដំបូន្មានដែលខ្ញុំចង់ផ្ដល់ឱ្យខ្លាំងជាងគេបំផុត។ ខ្ញុំធ្លាប់បានជួបកន្លងមកថា ការនិយាយពីក្រោយខ្នងនេះបានបំផ្លាញដល់ទំនាក់ទំនងនៅក្នុងគ្រួសាររបស់ខ្ញុំផ្ទាល់។ ខ្ញុំធ្លាប់មានអាជីពមួយដែលធ្វើឱ្យខ្ញុំត្រូវដកខ្លួនលែងគិតពីវាតទៅទៀតទាំងស្រុង ដោយសារតែពាក្យកុហកដែលបានកើតឡើងពីការនិយាយពីក្រោយខ្នងខ្ញុំ។ ខ្ញុំធ្លាប់ត្រូវបានគេបដិសេធ និងសំងំគេងយំតែម្នាក់ឯងចំពោះមនុស្សដែលខ្ញុំមិនដែលសូម្បីតែបានជួប។ ហើយវាគ្មានអ្វីគួរសង្ស័យឡើយ ពីព្រោះថាអ្នកក៏ធ្លាប់ទទួលបានបទពិសោធបែបនេះដូចគ្នា។

Reviews

There are no reviews yet.

Be the first to review “កូនសោអានុភាពស្ត្រី”

Your email address will not be published. Required fields are marked *