Skip to content

កម្ពុជារវាងសៀម-យួន និងអាណានិគមន៍បារាំង

52.000,00

រឿងរ៉ាវប្រវត្តិសាស្ត្រមានច្រើនណាស់រវាងប្រទេសកម្ពុជា សៀម និងយួន។ រឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតនោះគឺ សៀម យួន ពុះចែកដីខ្មែរលើកទី១ តាមទន្លេមេគង្គឆ្នាំ១៧៧៤ និងលើកទី២ តាមដងទន្លេសាប ឆ្នាំ១៨៣១។

Categories ,

Description

សៀម​ និងយួនបានធ្វើសន្ធិសញ្ញាលើកទី១​ ក្នុងឆ្នាំ១៧៧៤ ត្រូវនឹងសតវត្សរ៍ទី១៨​ ដើម្បីពុះចែកប្រទេសខ្មែរជា២ដោយយកដងទន្លេមេគង្គជាខ្សែបន្ទាត់ព្រមព្រៀងចែកគ្នា។
ការបែងចែកទឹកដីខ្មែររបស់យួន​ និងសៀមក្នុងសតវត្សរ៍ទី១៨នេះ​ មិនបានសម្រេចទេ ដោយសារប្រទេសយួនមានការវាយលុកពីក្រុមចលនាតៃសឺង ដើម្បីធ្វើការបំបែករដ្ឋយ៉ាងខ្លាំងក្លា។ រីឯប្រទេសសៀមវិញ​ក៏ទទួលការឈ្លានពានយ៉ាងខ្លាំងពីប្រទេសភូមាក្នុងពេលតែមួយដូចគ្នា។
ការបែងចែកទឹកដីខ្មែររបស់យួន​ និងសៀមលើកទី២​ នៅឆ្នាំ១៨៣១​ ត្រូវនឹងសតវត្សរ៍ទី១៩​ ម្ដងទៀត​។ ប៉ុន្តែលើកនេះពួកគេបានយកបឹងទន្លេសាបជាព្រំដែន​វិញម្ដង។ ជាសំណាងរបស់កម្ពុជា​ ការជ្រៀកហែកលើកទី២របស់ពួកគេនេះ​ នៅតែមិនបានជោគជ័យ ដោយសារតែការមកដល់នៃអាណានិគមន៍បារាំងនៅឥណ្ឌូចិន។

Reviews

There are no reviews yet.

Be the first to review “កម្ពុជារវាងសៀម-យួន និងអាណានិគមន៍បារាំង”

Your email address will not be published. Required fields are marked *