Skip to content

កម្ពុជាក្នុង​សង្គ្រាមវៀតណាម

50.000,00

ឈ្វេងយល់ពីរឿងរ៉ាវ​រវាង​កម្ពុជា​វៀតណាម​ យុទ្ធសាស្ត្រវៀតកុង​ក្នុង​ការ​យកសង្គ្រាម​មក​បំផ្ទុះលេីដីខ្មែរ​ ការ​បន្លំខ្លួន​ចូល​គ្រប់គ្រង​បក្សកុម្មុយនិស្តកម្ពុជា​ គ្រប់យ៉ាង​សុទ្ធតែមានផែ​នការ​ច្បាស់លាស់!

Categories , ,

Description

បន្ទាប់ពីវាយបារាំងឱ្យបរាជ័យ ក្រុងហាណូយបានរៀបចំយុទ្ធសាស្ត្រថ្មីមួយត្រៀមវាយអាម៉រិក ដោយប្រើទឹកដីកម្ពុជា និងកម្លាំងតស៊ូខ្មែរកុម្មុយនិស្តដែលមានការគាំទ្រពីវៀតណាមខាងជើងក្រោមការដឹកនាំរបស់ហូ ជីមិញ និងមានការជួយជ្រោមជ្រែងពីសូវៀត និងចិន។ នៅក្នុងបក្សកុម្មុយនិស្តខ្មែរមានការលួចចូលមកបង្កប់ខ្លួនពីទ័ពវៀតកុងជាច្រើនដែលត្រូវបានរៀបចំ និងបណ្ដុះបណ្តាលឱ្យនិយាយខ្មែរយ៉ាងស្ទាត់ជំនាញ រួចគេប្រើប្រាស់រូបភាពចលនាតស៊ូរបស់ខ្មែរកម្ពុជាក្រោមចូលមកក្នុងប្រទេសកម្ពុជា។
ខ្មែរក្រោមជាងកន្លះលាននាក់ និងក្រុមខ្មែរតស៊ូមួយចំនួនក៏ត្រូវគេបញ្ជូនឱ្យទៅហ្វឹកហាត់នៅបណ្ឌិត្យសភាយោធាវៀតណាមសឹង តៃដែលជាកន្លែងហ្វឹកហាត់ហោធាជាន់ខ្ពស់ដ៏ល្បីល្បាញនៅវៀតណាមខាងជើង និងនៅសាលាបណ្ដុះបណ្តាលកុម្មុនិស្ត ង្វៀន អាគួកដែលជាសាលាបណ្តុះបណ្តាលកុម្មុយនិស្តហូ ជីមិញបង្រៀនកម្មាភិបាលជាន់ខ្ពស់វៀតកុងឱ្យចេះនិយាយ និងសរសេរភាសាខ្មែរ ព្រមទាំងបង្រៀនប្រពៃណី ទំនៀមទម្លាប់ខ្មែរទៀតផង។
បន្ទាប់មកពួកគេត្រូវប្ដូរពីឈ្មោះវៀតណាម មកឈ្មោះខ្មែរ រួចបញ្ជូនឱ្យមកបង្កប់នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា និងគ្រប់គ្រងបក្សកុម្មុយនិស្តកម្ពុជាដោយមានរចនាសម្ព័ន្ធរឹងមាំ។
ក្រៅពីក្រុមនេះ នៅមានទ័ពវៀតកុងដែលមានមូលដ្ឋាននៅទឹកដីកម្ពុជាមួយចំនួនទៀតជាអ្នកគាំទ្រក្រុមនេះពីក្រោយដែលជាអង្គការចាត់តាំងរបស់ទ័ពវៀតកុងលើទឹកដីកម្ពុជា ហើយគេបង្កើតការិយាល័យ
មជ្ឈឹមសម្រាប់ទំនាក់ទំនងគ្នា និងរៀបចំផែនការសកម្មភាពផ្សេងៗលើទឹកដីកម្ពុជាដើម្បីផ្ដួលរបបសង្គមរាស្ត្រនិយម និងធ្វើការវាយប្រហារលើអាម៉រិក។ ទីបញ្ជាការនោះមាននៅខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ពោធិ៍សាត់ កំពង់ធំ ក្រចេះ កំពង់ចាម កណ្ដាល ស្វាយរៀង ព្រៃវែង តាកែវ និងភ្នំពេញជាមូលដ្ឋានពិសេស។ បើឆ្លុះបញ្ចាំងលើមូលដ្ឋានវៀតកុងលើទឹកដីខ្មែរ យើងឃើញថាកម្ពុជាក្នុងទស្សវត្សរ៍ទី៦០កំពុងប្រឈមអស្ថេរភាព និងអស្តិសុខយ៉ាងខ្លាំង។
ហាណូយបញ្ជូនកម្លាំងបង្កប់ចូលមកកម្ពុជា ហើយពួកវៀតកុងបានចូលមកជួយបង្ហាត់បង្រៀនទ័ពខ្មែរក្រហមព្រមទាំងបញ្ជូនទ័ពរបស់ខ្លួនឱ្យទៅបោះទីតាំងយុទ្ធសាស្ត្រនៅខេត្តមួយចំនួនដូចជារតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កោះកុង និងកំពង់ធំ។ ទីតាំងទាំងនេះនៅជុំវិញរាជធានីភ្នំពេញដែលជាទីតាំងយុទ្ធសាស្ត្រ និងជាសសៃឈាមរបស់របបសង្គមរាស្ត្រនិយម។ នេះមាន័យថាវៀតកុងចង់ផ្ដាច់ផ្លូវយុទ្ធសាស្ត្រនេះពេលណាក៏បានព្រោះគេមានកម្លាំងច្រើន រួមទាំងកម្លាំងខ្មែរក្រហម។ តែដោយជាប់ដៃវាយជាមួយអាម៉េរិក វៀតកុងមានសកម្មភាពអ្វីធំដុំប្រឆាំងនឹងរបបសង្គមរាស្ត្រនិយមឡើយ។

Reviews

There are no reviews yet.

Be the first to review “កម្ពុជាក្នុង​សង្គ្រាមវៀតណាម”

Your email address will not be published. Required fields are marked *