Description
ការនិយាយអាក្រក់ពីអ្នកដទៃគឺជារឿងដ៏អាក្រក់ ដ៏កខ្វក់ និងជារឿងដែលកំពុងតែផ្តល់នូវផលប៉ះពាល់ជាទីបំផុតមួយដែលនរណាម្នាក់នៅក្នុងចំណោមពួកយើងទាំងអស់គា្នអាចនឹងចូលរួមនិយាយអាក្រក់ពីគេ ឬយ៉ាងហោចណាស់ក៏ជាមនុស្សម្នាក់ដែលកំពុងតែចាំស្តាប់គេនិយាយផងក៏ថាបាន។ ប្រសិនបើខ្ញុំត្រូវបានគេអនុញ្ញាតឱ្យផ្ដល់នូវការចែករំលែកនូវផ្នែកណាមួយនៃការយល់ដឹងរបស់ខ្ញុំ ដើម្បីចែកចាយចេញទៅក្រៅនៅមុនពេលដែលខ្ញុំត្រូវចាកចេញពីភពផែនដីនេះនោះ ការចៀសវាងពីការនិយាយពីអ្នកដទៃ និងការនិយាយអាក្រក់ពីអ្នកដទៃ នឹងក្លាយជាដំបូន្មានដែលខ្ញុំចង់ផ្ដល់ឱ្យខ្លាំងជាងគេបំផុត។ ខ្ញុំធ្លាប់បានជួបកន្លងមកថា ការនិយាយពីក្រោយខ្នងនេះបានបំផ្លាញដល់ទំនាក់ទំនងនៅក្នុងគ្រួសាររបស់ខ្ញុំផ្ទាល់។ ខ្ញុំធ្លាប់មានអាជីពមួយដែលធ្វើឱ្យខ្ញុំត្រូវដកខ្លួនលែងគិតពីវាតទៅទៀតទាំងស្រុង ដោយសារតែពាក្យកុហកដែលបានកើតឡើងពីការនិយាយពីក្រោយខ្នងខ្ញុំ។ ខ្ញុំធ្លាប់ត្រូវបានគេបដិសេធ និងសំងំគេងយំតែម្នាក់ឯងចំពោះមនុស្សដែលខ្ញុំមិនដែលសូម្បីតែបានជួប។ ហើយវាគ្មានអ្វីគួរសង្ស័យឡើយ ពីព្រោះថាអ្នកក៏ធ្លាប់ទទួលបានបទពិសោធបែបនេះដូចគ្នា។
Reviews
There are no reviews yet.