Skip to content

អាម៉ុក ឬមនុស្សឆ្កួតនៅម៉ាឡេស៊ី

16.000,00

ក្នុងរឿងដែលមានចំណងជើងថា “អាម៉ុក” នេះអ្នកនិពន្ធស្តេហ្វាន ស្វាយក៍ លើកឡើងអំពីសោកនាដកម្មរបស់របស់អតីតវេជ្ជបណ្ឌិតម្នាក់ដែលលោកបានជួបនៅលើកប៉ាល់មួយដែលដឹកអ្នកដំណើរ ពីប្រទេសម៉ាឡេស៊ី ឆ្ពោះទៅទ្វីបអឺរ៉ុប។

៩៣ទំព័រ
និពន្ធដោយស្តេហ្វេន​ ស្វាយក៏ ប្រែសម្រួលដោយលោក វ៉ាន់ឌី កាអុន
Category

Description

ពាក្យអាម៉ុកនេះមានន័យច្រើន។ ជាទូទៅគឺជាជម្ងឺមួយប្រភេទកើតនៅស្រុកក្តៅជាពិសេសនៅម៉ាឡេសុីដែលបណ្តាលឲ្យអ្នករងគ្រោះគិតតែពីរត់ទៅមុខ ឲ្យតែប្រទះអ្វីកំទេចនោះចោលទាំងអស់ រហូតដល់ដួលស្លាប់ខ្លួនឯងតែម្តង។ ប៉ុន្តែតាមការពិតគឺជារូបភាពនៃតណ្ហារបស់មនុស្សតែប៉ុណ្ណោះ ។
នៅក្នុងរឿងអាម៉ុកនេះ ស្តេហ្វាន ស្វាយក៍ធ្វើការវិភាគអំពីវាសនាដ៏អភ័ព្វរបស់គ្រូពេទ្យម្នាក់ដែលជីវិតគាត់ត្រូវរលំរលាយអស់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ព្រោះតែការស្តែងចេញឡើងនូវតណ្ហាមួយ ដែលប្រៀបបានទៅនឹងស្ថាននរកលោកិយ៍។ ការស្រណៅះជីវិត ហើយការរក្សាវប្បធម៌របស់គេនៅអឺរ៉ុបទុកជានិច្ចដោយមិនដឹងខ្លួនគឺជាហេតុនាំឲ្យគេស្រឡាញ់ស្រីស្បែកសដោយផ្កាប់មុខហើយទទួលរងគ្រោះព្រោះតែសុបិននេះ។ ការឃ្លាតចាកឆ្ងាយពីអឺរ៉ុបយូរទៅៗ ធ្វើឲ្យសេចក្តីស្នេហាសុបិននេះកាន់តែរីកខ្លួនខ្លាំងទៅៗ។ តើមានអ្វីដែលខ្លាំងជាងសុបិនរបស់មនុស្សនោះ ?

Reviews

There are no reviews yet.

Be the first to review “អាម៉ុក ឬមនុស្សឆ្កួតនៅម៉ាឡេស៊ី”

Your email address will not be published. Required fields are marked *