Skip to content

ស៊ីនួន

24.000,00

កុមារីស៊ីនួន​នឹងនាំ​អ្នក​ទៅ​ស្គាល់​ជី​វភាព​រស់នៅ​រ​បស់​នាង​ក្នុង​ប្រទេសកម្ពុជា​នាទសវត្ស​រ៍ឆ្នាំ៦០សឹងតែ​ពេញ​មួយ​ឆ្នាំតាម​រយៈ​រូប​ថត​សខ្មៅ​ដ៏​ប្រណីត​ដែល​ទទួលបាន​ពាន​រង្វាន់​រូបថត​ប៉ូឡូញ៉ា​ (ប្រទេស​អ៊ីតាលី​)​ នៅ​ឆ្នាំ​១៩៧១។ ប្រិយមិត្ត​មួយចំនួនប្រហែល​ក៏មាន​អនុស្សាវរីយ៍​ស្រដៀង​ស៊ីនួន​ដែរ។

Categories ,

Description

ជាង​៥០​ឆ្នាំ​ហើយ​ដែល​សៀវភៅ «ស៊ីនួន» ត្រូវ​បាន​បោះពុម្ព​លើក​ដំបូង​ជា​ភាសា​បារាំង។ ឆ្នាំនេះ ស៊ីប៉ា​មាន​កិត្តិយស​បកប្រែ និង​បោះពុម្ព «ស៊ីនួន» ឡើង​វិញ​ជា​ភាសាខ្មែរ ដើម្បី​ឱ្យ​មិត្ត​អ្នក​អាន​ភាសាខ្មែរ​អាច​បាន​ស្វែង​យល់​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០។ ក្រោយ​ការ​បោះពុម្ព​ឡើង​វិញ​នេះ ស៊ីប៉ា​ក៏​បាន​រក​ឃើញ​តួអង្គ​ស៊ីនួន​ពិត​ប្រាកដ គឺ​អ្ន​កមីង ផូ ស៊ីនួន។
រឿងរ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​បន្ទាប់​ពី​អ្នក​មីង​បាន​ជួប Odile Wertheimer ដែល​បាន​ថត​រូប និង​កត់​ត្រា​ទុក​នូវ​ជីវិត​របស់​គាត់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០។ អ្នកមីង ផូ ស៊ីនួន បច្ចុប្បន្ន​មាន​អាយុ​៦៥​ឆ្នាំ​ហើយ និង​ជា​ម្ដាយ និង​ជីដូន​ម្នាក់។ ដូច​ប្រជាជន​ខ្មែរ​ដទៃ​ទៀត​ដែរ អ្នក​មីង​បាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ឡើង​ចុះ​នៃ​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ប្រាំមួយ​ទសវត្សរ៍​កន្លង​មក​នេះ។ យ៉ាងណា​មិញ ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​អ្នកមីង​នៅ​តែ​មិន​ប្រែ​ប្រួល។

Reviews

There are no reviews yet.

Be the first to review “ស៊ីនួន”

Your email address will not be published. Required fields are marked *