Skip to content

យៀកណាម ឬស្រុកយួន

22.000,00

យៀកណាម​ ឬស្រុកយួន​ជា​ប្រទេស​ភូមិផង​របង​ជា​មួយ​កម្ពុជា។ រឿងរ៉ាវច្រេីន​ដែលបាន​កេីត​ឡេីង​រវាង​ប្រទេសទាំងពីរ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ​ និង​នយោបាយ​តាំង​ពី​ដេីម​រហូត​ដល់​បច្ចុប្បន្ន។ សៀវភៅ​មួយ​ក្បាល​នេះ​អាច​នាំលោក​អ្នក​ឲ្យ​ស្គាល់​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​បន្ថែម​ទៀត។

Categories ,

Description

យួនជាជនជាតិមួយឈ្លាសវៃ ខិតខំធ្វើការតស៊ូ មិនចុះញ៉ម សុខចិត្តស្លាប់ខ្លួនដើម្បីជាតិរស់។ នៅឆ្នាំ ៤៣ មេដឹកនាំបងប្អូនស្រីពីរនាក់ ទ្រឹង បន្ទាប់មកនៅឆ្នាំ២៤៨ អ្នកស្រីទ្រីវ អូវ លោតទឹកសម្លាប់ខ្លួនមិនឲ្យបច្ចាមិត្តចិនចាប់ខ្លួនបាន។ តាំងពីបារាំងជាន់ជើងស្រុកយួននៅឆ្នាំ១៨៥៨ យួនវាយបារាំងវិញរហូត។ នៅឆ្នាំ១៨៦៧ អគ្គទេសាភិបាលផាង ថិន យ៉ាង ធ្វើអត្តឃាត មកពីមិនអាចទប់ទល់នឹងបារាំងបាន។ នៅឆ្នាំ ១៨៧៣ អគ្គទេសាភិបាលតុងកឹង ង្វៀង ទ្រី ភឿង ជាឪពុកក្មេកស្ដេចទឺ ឌឹកផង រូចមកនៅឆ្នាំ១៨៨២ វ៉ាង យូ តទល់នឹងបារាំងរហូតដល់ស្លាប់។ នៅឆ្នាំ១៨៨៤ ស្ដេចហាមងីជាមួយរាជានុសិទ្ធ ង្វៀង យាំង ទឿង និងតូង ថឹក ថ្វៀក បានភៀសខ្លួនចេញពីវាំងកណ្ដាលយប់ ចូលព្រៃតស៊ូប្រឆាំងនឹងបារាំង។ ក្រោយពេលចាប់បាន បារាំងនិរទេសស្ដេចអង្គនេះទៅអាលហ្សេរី (Algerie)។ នៅឆ្នាំ១៩០៧ ស្ដេចថិន ថាយ ក្រោយស្ដេចយ្វី តឹង បារាំងបាននិរទេសឲ្យទៅនៅឡា រេអ៊ុយនីញុង (La Reunion) មកពីប្រឆាំងបារាំង។ តាមការទាមទារដាច់ណាត់របស់ហូ ជីមិញ នៅឆ្នាំ១៩៤៩ បារាំងបានភ្ជាប់កម្ពុជាក្រោមខ្មែរ ទៅយៀកណាមបាវ ដាយ កម្ពុជាក្រោមដែលជាជង្រុកស្រូវចិញ្ចឹមយួនមួយនគរមិនអស់ សល់នាំចេញទៅលក់នៅក្រៅទៀត។
ចិនបានជួយយួនរហូតដល់ឈ្នះបារាំង។ អាម៉េរិកាំងបានជួយយួនរាប់កោដិដុល្លារក្នុងមួយឆ្នាំៗ។ នៅឆ្នាំ១៩៦៥ ឧត្ដមសេនីយ៍ង្វៀង ខាន់ បាននិយាយទៅកាន់រដ្ឋទូតអាម៉េរិកាំងថេឡើ Taylor ថា យៀកណាមមិនមែនអាយ៉ងវ៉ាស៊ីនតោនទេ ភក្ដីភាពត្រូវមានទៅវិញទៅមក។ ចិនបានជួយយួនផ្នែកយោធានិងហិរញ្ញវត្ថុ កម្ពុជានិងលាវបានជួយនិងអនុញ្ញាតឲ្យយួនប្រើប្រាស់ទឹកដីរបស់ខ្លួន រហូតដល់ឈ្នះអាម៉េរិកាំង។
ហូ ជីមិញ កើតមកក្នុងផ្ទះស្លឹក ស្លាប់ទៅវិញក្នុងផ្ទះក្បឿង មិនមែនវីឡាស្កឹមស្កៃនោះទេ។ តែមតចេតិយហូជីមិញ នៅទីក្រុងហាណូយ នឹងនៅរស់រវើករហូតដល់ស្រុកយួនរលាយ។

Reviews

There are no reviews yet.

Be the first to review “យៀកណាម ឬស្រុកយួន”

Your email address will not be published. Required fields are marked *