Skip to content
Home » Uncategorized

Uncategorized

ការធ្លាក់ដុនដាបនៃអាណាចក្រខ្មែរ

  • by

មួយផ្នែកធំនៃបច្ចុប្បន្នភាពនៃសង្គមមួយ​វាជា​ផលនៃព្រឹត្តការណ៍​ផ្សេង​ៗដែលបានកេីតឡេីងក្នុងប្រវត្តិសាស្រ្ត។ គេមិនអាច​យល់ពីសង្គមមួយបានទេ សូម្បីតែជនជាតិដែលរស់នៅក្នុងសង្គមនោះផ្ទាល់ ក៏មិនអាចយល់ពីសង្គមគេបានដែរ បេីពួកគេមិនខ្វល់ មិនសិក្សាពីប្រវត្តិសាស្រ្ត​ដែលប្រ​ទាក់​ក្រឡា​គ្នា។ ប្រទេសខ្មែរធ្លាក់ដុនដាបបន្ទាប់ពីសម័យអង្គរមក មិនមែនជារឿងកេីត​ដោយឯកឯងទេ។ មួយផ្នែកដោយសារ​បរទេស​ ហេីយមួយផ្នែកទៀតដោយសារភាពអាត្មានិយម ដែលវាស៊ីបំផ្លាញទម្រង់សង្គម​ខ្មែរ ហេីយក្រោយមកទៀត​នៅសម័យបារាំងដាក់​អាណានិគមលេីឥណ្ឌូចិន​ (វៀតណាម​ ឡាវ​ កម្ពុជា) ដោយសារទម្រង់សង្គមត្រូវបានបំផ្លាញអស់ទៅហេីយ មនុស្សគិតតែប្រយោជន៍ខ្លួនឯង​ ឆ្លៀតឱកាសជិះជាន់វណ្ណៈទន់ខ្សោយ​ យូរៗទៅវាក្លាយទៅជាទម្លាប់​ទៅហេីយ។ នេះមិនទាន់និយាយដល់ភូមិសាស្រ្ត​នយោបាយ​ក្នុង​តំបន់​នេះផង។ តេីប៉ុន្មានអ្នកដែលខ្វល់​ និងព្យាយាមឈ្វេងយល់ពីរឿងនេះ?

យួនពីក្រទៅមាន ពីតូចទៅធំ

  • by

យួនជាជនជាតិមួយឈ្លាសវៃ ខិតខំធ្វើការតស៊ូ មិនចុះញ៉ម សុខចិត្តស្លាប់ខ្លួនដើម្បីជាតិរស់។ នៅឆ្នាំ ៤៣ មេដឹកនាំបងប្អូនស្រីពីរនាក់ ទ្រឹង បន្ទាប់មកនៅឆ្នាំ២៤៨ អ្នកស្រីទ្រីវ អូវ លោតទឹកសម្លាប់ខ្លួនមិនឲ្យបច្ចាមិត្តចិនចាប់ខ្លួនបាន។ តាំងពីបារាំងជាន់ជើងស្រុកយួននៅឆ្នាំ១៨៥៨ យួនវាយបារាំងវិញរហូត។ នៅឆ្នាំ១៨៦៧ អគ្គទេសាភិបាលផាង ថិន យ៉ាង ធ្វើអត្តឃាត មកពីមិនអាចទប់ទល់នឹងបារាំងបាន។ នៅឆ្នាំ ១៨៧៣ អគ្គទេសាភិបាលតុងកឹង ង្វៀង ទ្រី… Read More »យួនពីក្រទៅមាន ពីតូចទៅធំ

បក្សកុម្មុយនិស្ដកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម

  • by

នៅក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ទោះបីបក្សកុម្មុយនីស្ដកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម ត្រូវប្រឈមមុខទល់នឹងសង្គ្រាមមួយដ៏កាចសាហាវយ៉ាងណាក៏ដោយ ហើយទោះបីបក្សទាំងពីរមិននិយាយជាចំហក៏ដោយ ក៏គេដឹងថា បក្សទាំងពីរបានខ្វែងគំនិតគ្នា និងទំនាស់គ្នាជាយូរមកហើយ ។  បើនិយាយតែត្រឹមក្រោយរដ្ឋប្រហារ ទំនាស់ចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ១៩៧០ ។ ពេលនោះនៅក្នុងកិច្ចសន្ទនាមួយជាមួយប៉ុល ពត ឡេយន់ អគ្គលេខានៃបក្សកុម្មុយនីស្តវៀតណាមបានស្នើឱ្យចាត់តាំងគណៈបញ្ជាការរួមមួយនៃកងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរនៅកម្ពុជា ។ ប៉ុល ពត មានការប្រុងប្រយ័ត្ន ហើយបានគេចដោយសម្អាងលេសថា គាត់ត្រូវទៅសួរមតិរបស់គណៈមជ្ឈឹមបក្សកុម្មុយនីស្ដកម្ពុជាសិន ។… Read More »បក្សកុម្មុយនិស្ដកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម