ដើមឬស្សី និងមនុស្ស

ពេលខ្លះអ្នកខំធ្វើកិច្ចការផ្សេងៗជាច្រើន តែហាក់មិនមានលទ្ធផលសោះ! សូមចាំថា ប្រសិនបើអ្នកច្បាស់ថាកិច្ចការដែលអ្នកធ្វើស្តែងចេញពីការគិតត្រូវ សូមគិតដល់ដើមឬស្សី។

បើអ្នកដាំឬស្សី ដើមឬស្សីមិនអាចរីកធំក្នុងរយៈពេលពីរ បីថ្ងៃទេ វាត្រូវការពេលរាប់ខែ ឬរាប់ឆ្នាំដើម្បីឳ្យដើមធំអាចប្រើប្រាស់បាន។ តែអ្វីដែលអ្នកត្រូវដឹងគឺ បើអ្នកដាំដើមឬស្សីដោយយកចិត្តទុកដាក់ ទោះជាដើមវានៅតូច តែឬស្ញវាបានចាក់ស្រេះយ៉ាងមាំ ដើម្បីគាំទ្រដល់ការលូតលាស់ដ៏យូរអង្វែង ដែលធន់នឹងឧបសគ្គផ្សេងៗដូចជាទឹកជំនន់ ខ្យល់ព្យុះជាដើម។ តួនាទីរបស់អ្នកគឺត្រូវបន្តថែទាំកូនឬស្សីតាមបច្ចេកទេស ហើយចុងក្រោយដើមឬស្សីនឹងធំ ហើយហុចផលឳ្យអ្នកមិនខាន។

ផ្ទុយមកវិញពេលខ្លះដើមឬស្សីមានដើមល្អ មើលទៅគួរជាទីមោទនៈនៃម្ចាស់ដែលល្ងង់ខ្លៅ តែឬស្ញ ឬស្សីបានពុកផុយអស់ទៅហើយ មិនយូរមិនឆាប់ដើមឬស្សីនឹងងាប់ ម្ចាស់ល្ងង់នឹងទឹកភ្នែក។ ដូចគ្នាដែរ ទ្រព្យសម្បត្តិ ដែលបានមកដោយចៃដន្យ ដោយមិនប្រើថាមពល និងប្រាជ្ញាខ្លួន មិនអាចនៅជាមួយម្ចាស់ដែលល្ងង់បានយូរទេ។ ម្ចាស់ដែលសប្បាយភ្លេចខ្លួននឹងទ្រព្យដែលកើតឡើងឡើងដោយចៃដន្យ ឬកើតឡើងដោយកម្លាំង ប្រាជ្ញាអ្នកដទៃនោះ នឹងទទួលបានសេចក្តីទុក្ខជាមិត្ត។

ដោយ៖ កូនក្របីខ្មោ

ចែករំលែក