អានច្រើនកាន់តែពូកែ

សៀវភៅទាំងអស់ដែលយើងនឹងត្រូវការដើម្បីធ្វើឱ្យក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ មានសុខភាពល្អ មានសុភមង្គលក្នុងជីវិត មានអំណាច និងជោគជ័យសុទ្ធតែមានគេសរសេរទុកអស់មកហើយ។ យើងមិនត្រូវបណ្តោយឱ្យមានឧបសគ្គ ឬលេសអ្វីមួយមករារាំងមិនឱ្យអានសៀវភៅដែលអាចផ្លាស់ប្តូរជីវិតរបស់យើងទេ។មនុស្សនៅគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម មនុស្សដែលបានឆ្លងកាត់បទពិសោធន៍អស្ចារ្យ មនុស្សដែលគ្មានលុយសោះប្រែក្លាយទៅជាមហាសេដ្ឋី មនុស្សដែលបរាជ័យបំផុតប្រែក្លាយជាជោគជ័យ សុទ្ធតែបានចំណាយពេលវេលាសរសេរសៀវភៅប្រាប់អំពីដំណើរជីវិតរបស់គេទុកចែករំលែកជាទ្រព្យនៃចំណេះដឹង។ គេបានផ្តល់ប្រាជ្ញា និងបទពិសោធន៍របស់គេដើម្បីយើងអាចមានកម្លាំងចិត្តនិងរៀនសូត្រ ហើយកែប្រែជីវិតរបស់យើងដែរ។វិភាគទានរបស់មនុស្សទាំងអស់នោះជួយឱ្យយើងផ្លាស់ប្តូរផែនការជីវិតដើម្បីគេចផុតពីកំហុសដែលនៅចំពោះមុខ ឬបង្កើតផែនការជីវិតប្រសិនបើមិនទាន់មាន។ យើងអាចរៀបចំជីវិតតាមដំបូន្មានរបស់គេបាន។គ្រប់ដំបូន្មានទាំងអស់ដែលយើងត្រូវការប្រហែលមានគេសរសេរទុករួចអស់ហើយ។ សំណួរដ៏សំខាន់មួយគឺថា តើក្នុងរយៈពេលបីខែចុងក្រោយនេះ អ្នកបានអានសៀវភៅណាមួយដែរទេហេតុអ្វីបានជាយើងព្រងើយកន្តើយមិនព្រមអានសៀវភៅដែលអាចកែប្រែជីវិតរបស់យើង ហេតុអ្វីបានជាយើងចូលចិត្តរអ៊ូរទាំ ប៉ុន្តែមិនព្រមធ្វើសកម្មភាពអ្វីសោះហេតុអ្វីបានជាមនុស្សយើងភាគច្រើនស្អប់លទ្ធផល ប៉ុន្តែមិនព្រមផ្លាស់ប្តូរមូលហេតុមនុស្សដែលចង់បានជីវិតប្រសើរឡើងមិនអាចបណ្តោយខ្លួនឱ្យខកខានក្នុងការអានសៀវភៅដែលអាចនឹងមានឥទ្ធិពលខ្លាំងលើរបៀបដែលគេរស់នៅបានទេ។ សៀវភៅដែលគេមិនបានអានគ្មានជួយអ្វីបានទេ។ បញ្ហាមួយទៀតមិនមែនស្ថិតនៅលើសៀវភៅមានតម្លៃខ្លាំងពេកទេ។ ប្រសិននរណាម្នាក់សន្និដ្ឋានថាតម្លៃរបស់សៀវភៅមួយក្បាលខ្ពស់ពេករហូតដល់គេគ្មានលទ្ធភាពទិញអាន គឺគេត្រូវរង់ចាំហើយទទួលលទ្ធផលនៃការមិនបានអាននោះបន្តទៀតទៅ ហើយរង់ចាំរស់នៅជាមួយនឹងអវិជ្ជានោះទៀតទៅ។រវាងមនុស្សមិនចេះអានអក្សរ និងមនុស្សមិនអានសៀវភៅមានភាពខុសគ្នាតិចតួចណាស់។ លទ្ធផលដូចគ្នាគឺគេជាមនុស្សអវិជ្ជា។ ការអានមានភាពចាំបាច់ណាស់សម្រាប់មនុស្សដែលស្វែងរកមធ្យោបាយធ្វើឱ្យជីវិតឡើងផុតពីមនុស្សធម្មតា។បន្តិចបន្តួចរាល់ថ្ងៃនឹងនាំទៅរកធនធាននៃពត៌មាននិងចំណេះដឹងដែលមិនអាចកាត់ថ្លៃបានក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែប្រសិនបើយើងមិនបានកំណត់ពេលវេលាបន្តិចបន្តួចសម្រាប់អាន មិនបានជ្រើសរើសសៀវភៅល្អយកមកអាន មិនបានហ្វឹកហាត់បង្កើតវិន័យ ពេលនោះអវិជ្ជានឹងចូលខ្លួនមកបំពេញចន្លោះពេលវេលាដែលយើងទុកចោលនេះ។ប្រភព៖ Success Magazine

ចែករំលែក